Vinicius តកុងត្រាថ្មីនៅ Real ដល់២០២៧
ខ្សែប្រយុទ្ធ Vinicius Jr របស់ Real Madrid បានបន្តកុងត្រារបស់គាត់រហូតដល់ឆ្នាំ ២០២៧ ។
កីឡាករអន្តរជាតិប្រេស៊ីលវ័យ២៣ឆ្នាំរកបាន៦៣គ្រាប់ក្នុងចំណោម២៣៥ប្រកួត និងឈ្នះពានរង្វាន់ចំនួន៩ជាមួយ Real រួមទាំងពានរង្វាន់ Champions League ឆ្នាំ ២០២២ ផងដែរ។
Vinicius ដែលកុងត្រានឹងផុតកំណត់នៅឆ្នាំក្រោយបានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ ៣៨លានផោនកាលនៅ១៨ឆ្នាំពី Flamengo ក្នុងឆ្នាំ ២០១៨។
កាលពីថ្ងៃចន្ទ Vinicius បានជាប់ចំណាត់លេខ៦ក្នុងការបោះឆ្នោតសម្រាប់ Ballon d’Or បុរស៕