Spur អាចវាយយកឈ្នះ Cardiff ដើម្បីជម្រះភាពអាម៉ាស់ដែលបន្សល់ទុកដោយ Wolves បានដែរឬទេនៅយប់នេះ?
កន្លងទៅ3ថ្ងៃហើយដែលក្រុមរបស់លោក Pochetino បានដេកអោបក្តីសោកសៅដែលបានបន្សល់ទុកដោយក្រុមកញ្ជ្រោង Wolverhampton Wanderer ដែលបានវាយបកយកឈ្នះមាន់ខ្នាយមាស Tottenham Hot Spur 1-3 វិញ។
បរាជ័យនេះមិនត្រឹមតែធ្វើអោយ Spur បាត់បង់3ពិន្ទុតែប៉ុណ្ណោះទេ តែក៏ធ្វើអោយក្រុមនេះធ្លាក់ចេញពីកាំជណ្តើរលេខ2ផងដែរ យ៉ាងណាម៉ិញមាន់ខ្នាយមាស Tottenham Hot Spur កំពុងតែពង្រឹងប្រព័ន្ធការពាររបស់ខ្លួនឡើងវិញកុំអោយមានការថ្លោះធ្លោយដូចជាកាលប៉ះជាមួយ Wolves ទៀត។ Sanchez មិនបានការពារល្អអោយដល់កម្រិតនុះទេកាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈដែលរូបគេក៏សហការណ៍គ្នាមិនបានល្អដែរជាមួយនិងខ្សការពារស្លាបខាងស្តាំ Trippier។ និយាយអំពី Wink ខ្សែបម្រើការពារដែរនោះក៏មិនបានបំពេញតួនាទីបានល្អណាស់ណាដែរខណៈដែលរូបគេចូលចិត្តចែកបាល់ទៅស្លាបខាងឆ្វេងជាងការបញ្ជូនបាល់ទៅអោយខ្សែបម្រើ Eriksen ដែលនៅកៀកនិងខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុម Hary Kane ។
Spur និងធ្វើដំណើរទៅប្រទេស វែល ដើម្បីបន្តជួបជាមួយក្រុមរំពេរសមុទ្រក្នុងសប្តាហ៍ទី21ថ្ងៃចុងក្រោយរបស់ Boxing Day ។
Cardiff City បានបង្ហាញការលេងដ៏ល្អរបស់ខ្លួនតាមរយៈការបញ្ឈប់ការឈ្នះ2ប្រកួតជាប់គ្នារបស់ Leicester City ដោយការស៊ុតមួយគ្រាប់ចុងម៉ោងដោយ Camarasa។ នេះបង្ហាញអោយឃើញថា Spur ត្រូវតែយកចិត្តអុកដាក់សារជាថ្មីអំពីប្រព័ន្ធការពារក៏ដូចជាការបែងចែកបាល់អោយចំគោលដៅនៃយុទ្ធសាស្រ្តរបស់ក្រុមខ្លួន។
ចង់ដឹងថាការប្រកួតក្លាយជាយ៉ាងណាសូមកុំភ្លេចទស្សនាការផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ CBS នៅរាត្រីនេះវេលាម៉ោង 22:00 តទៅ។