ចប់បាត់! កីឡាករ Arsenal មួយរូបត្រូវសម្រាកក្រៅទីលាន៦សប្តាហ៍ដោយសាររបួស
ខ្សែបម្រើ Henrikh Mkhitaryan ត្រូវសម្រាកព្យាបាលនៅក្រៅទីលានរយៈពេល៦សប្ដាហ៍ដោយសាររបួសបាក់ឆ្អឹងប្រអប់ជើង នេះបើតាមការប្រកាសរបស់ក្រុមកាំភ្លើងធំ Arsenal។
កីឡាករវ័យ២៩ឆ្នាំត្រូវបានប្ដូរចេញនៅវគ្គទីមួយអំឡុងពេលលេងក្នុងពាន League Cup វគ្គ៨ក្រុមចុងក្រោយចាញ់ Spurs ២ទល់នឹង០ កាលពីពាក់កណ្តាលសប្តាហ៍ ហើយនិងអវត្តមាននៅ Premier League ពេលឈ្នះ Burnley ផងដែរ។
អតីតសមាជិក Borussia Dortmund និង Manchester United ស្ថិតនៅក្នុងបញ្ជីរបួសរបស់ក្រុមលោក Unai Emery ជាមួយខ្សែប្រយុទ្ធ Danny Welbeck និងខ្សែការពារ Rob Holding ដែលត្រូវសម្រាកនៅក្រៅទីលានរយៈពេលយូរ។