
Marcus Haber ត្រៀមក្លាយជាម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជា ២០២២
គិតមកទល់ពេលនេះ ខ្សែប្រយុទ្ធ Marcus Haber កំពុងនាំមុខគេលើតារាងអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងក្របខណ្ឌកំពូលកម្ពុជា ២០២២ ខណៈការប្រកួតនៅសល់តែ១លើកទៀតប៉ុណ្ណោះ។
ទោះប៉ុន្មានប្រកួតចុងក្រោយហាក់ខ្សត់គ្រាប់បាល់ កីឡាករមកពីព្រះខ័នរាជស្វាយរៀងនៅតែបន្តនាំមុខកំពូលតារាង ដោយសារតែគេមានដល់ទៅ២៥គ្រាប់ ខណៈ Takumu Nishihara របស់កងយោធពលខេមរភូមិន្ទដែលមាន២១គ្រាប់មិនអាចបន្តរកគ្រាប់បាល់បានទៀត ព្រោះមិនមានឈ្មោះក្នុង Top 4។
ចំណែក Fareed Sadad របស់ភ្នំពេញក្រោនមាន១៧គ្រាប់។ ប្រកួតចុងក្រោយបិទរដូវកាលនៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ សប្ដាហ៍នេះ ព្រះខ័នរាជស្វាយរៀងត្រូវជួបវិសាខា និងភ្នំពេញក្រោនប៉ះបឹងកេត៕