
Mbappe ប្រឈមនឹងពិន័យពី FIFA រឿងគេចមិនផ្ដល់សម្ភាសន៍
Kylian Mbappe ប្រឈមនឹងការពិន័យពី FIFA ពាក់ព័ន្ធទៅនឹងការបដិសេធផ្ដល់សម្ភាសន៍ ក្រោយទទួលបានងារជាកីឡាករល្អប្រចាំការប្រកួត។
បើតាម FIFA កីឡាករដែលទទួលបាន Man of the Match ត្រូវតែផ្ដល់បទសម្ភាស ហើយនេះជាលើកទី២ជាប់ៗគ្នាដែលខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងខាងលើព្យាយាមគេចវេស។
បើតាមការប៉ាន់ស្មាន សមាជិក Paris Saint Germain ទំនងមិនចង់ឲ្យគេសួររឿងទំនាក់ទំនងក្នុងក្រុមជាមួយមិត្តរួមក្រុមឯទៀត។ FIFA ក៏បានព្រមានភាគីក្រុមបារាំងពីបញ្ហានេះដែរ។
ដោយឡែក នាពេលថ្មីៗនេះ អាល្លឺម៉ង់ទើបតែអស់១០១០០ដុល្លារ ដោយសារតែធ្វើសន្និសីទមានតែគ្រូ តែអត់កីឡាករ៕