ម៉ោង៧យប់នេះ U20 កម្ពុជាប៉ះ U20 សិង្ហបុរីដែលស្មើម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំនឹងជួបប្រកួតទល់ក្រុម U20 សិង្ហបុរី នៅម៉ោង៧យប់ ថ្ងៃសុក្រ ទី១៦ ខែកញ្ញា នេះ សម្រាប់វគ្គជម្រុះ AFC U20 Championship 2022 នៅតាហ្ស៊ីគីស្ថាន។
ឆ្លងកាត់ការប្រកួត១លើកដូចគ្នា ក្រុមកម្ពុជាបានចាញ់លីបង់ ១ទល់នឹង០ ខណៈសិង្ហបុរី ស្មើម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន ០ទល់នឹង០។
គិតត្រឹមការប្រកួត១លើកប្រចាំពូល I លីបង់ មាន៣ពិន្ទុ ឈរកំពូលតារាង។
កម្ពុជាត្រូវបិទពូលជាមួយម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា៕