
Real Madrid ឈ្នះពាន Spanish Super Cup ជាលើកទី១២
Real Madrid ក្រសោបបានពានរង្វាន់ Spanish Super Cup ជាលើកទី១២ បន្ទាប់ពីយកឈ្នះ Athletic Bilbao ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។
Rodrygo ញាក់ខ្សែការពារ Bilbao ២-៣ នាក់ ហើយ assist ឲ្យ Luka Modric ទាត់បញ្ចូលទីបានសម្រេច នាំមុខក្នុងនាទី៣៨។
ចូលដល់នាទី៥១ Karim Benzema បានទាត់បាល់១១ម៉ែត្រ បញ្ចូលទីគ្រាប់ទី២ បន្ទាប់ពីបាល់ប៉ះដៃខ្សែការពារ Bilbao ហើយអាជ្ញាកណ្ដាលឆែកឃើញតាម V.A.R។
អ្នកចាំទី Thibaut Courtois ជួយសង្គ្រោះបាល់យ៉ាងច្រើន។
ជ័យជម្នះនេះមានន័យថា Real Madrid តាមពីក្រោយចំនួនឈ្នះរបស់ FC Barcelona តែមួយពានទៀតទេ ខណៈក្រុមអ្នកមានបុណ្យឈ្នះបាន១៣ដង៕