ម៉ោង៣រសៀលថ្ងៃចន្ទនេះនឹងមានការចាប់ពូល AFC Cup 2022 តំបន់អាស៊ាន
ម៉ោង៣រសៀលថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ នេះ នឹងមានការចាប់ពូលពានរង្វាន់ AFC Cup 2022 សម្រាប់តំបន់អាស៊ាន។
ក្រុមទាំងអស់ដែលរង់ចាំក្នុងវគ្គចែកពូលមានចំនួន១២ក្រុម បែងចែកជា៤ក្រឡ។ ក្នុងនោះ ភ្នំពេញក្រោនស្ថិតនៅក្រឡទី៣។
ចំណែកវិសាខា និង Young Elephants ដែលត្រូវប៉ះគ្នាក្នុងវគ្គ Play-Off ខែមេសា ខាងមុខនោះ ស្ថិតនៅក្រឡទី៤។
គួរដឹងដែរថា ភ្នំពេញក្រោនបានឆ្លងចូលដល់វគ្គចែកពូលស្វ័យប្រវត្តិក្នុងនាមជាជើងឯកលីគកំពូលកម្ពុជា ២០២១។ ចំណែកវិសាខា ដែលជាជើងឯកសម្ដេចតេជោ ហ៊ុន សែន ២០២១ ត្រូវឆ្លងកាត់វគ្គ play-off ជាមុនសិន៕