
ព្រះខ័នរាជស្វាយរៀងបញ្ចប់គ្រប់ចំនួនកីឡាករបរទេស
ការមកដល់របស់ Iago Bento និង Gabriel Silva មានន័យថា ព្រះខ័នរាជស្វាយរៀងមានគ្រប់កូតាកីឡាករបរទេសអតិបរមាចំនួន៥រូបហើយសម្រាប់រដូវកាល២០២៣/២០២៤។
គិតមកដល់ពេលនេះ ក្រុមលេខ៣ Cambodian Premier League 2022 មានខ្សែការពារជប៉ុន Odawara, ខ្សែបម្រើជប៉ុន Mizuno, ខ្សែប្រយុទ្ធប្រេស៊ីល Gabriel និង Iago បូករួមទាំង Marcus Haber។
ក្រុមដែលបញ្ចប់កូតាបរទេសមុនគេ គឺវិសាខា ដែលមានខ្សែការពារអាហ្វ្រិកខាងត្បូង Mohammed Faeez Khan, ខ្សែបម្រើប្រេស៊ីល Vinicius, ខ្សែប្រយុទ្ធទីម័រខាងកើត Mouzinho, ខ្សែប្រយុទ្ធកាមេរូន Emmanuel Mbarga និងខ្សែប្រយុទ្ធជប៉ុន Takumu Nishihara។
គួរបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនឹងមានការប្រកួត Cambodian League Cup 2023 ខណៈលីគកំពូលនឹងចាប់ផ្ដើមក្នុងខែសីហា៕