
Mudryk ជាកីឡាកររត់លឿនជាងគេនៅ Premier League
ត្រឹមតែ៣៥នាទីក្នុងការប្រកួតតទល់ Liverpool កីឡាករ Mykhailo Mudryk បានក្លាយជាអ្នកមានល្បឿនលឿនបំផុតក្នុង Premier League រដូវកាល ២០២២/២០២៣ ។
យោងតាមស្ថិតិដែលចេញផ្សាយដោយ Premier League ខ្សែបម្រើជម្រើសជាតិអ៊ុយក្រែន បានឈានដល់ល្បឿន ៣៦,៦៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ គេបានវ៉ាដាច់ Anthony Gordon របស់ Everton (៣៦,៥១ គីឡូម៉ែត្រក្នុងមួយម៉ោង), Darwin Nunez របស់ Liverpool (៣៦,៥៣គីឡូម៉ែត្រក្នុងមួយម៉ោង), Eling Haaland របស់ Man City (៣៦,២២ គីឡូម៉ែត្រក្នុងមួយម៉ោង) និងមិត្តរួមក្រុម Denis Zakaria (៣៦,០៩ គីឡូម៉ែត្រក្នុងមួយម៉ោង)។
នៅលើបណ្តាញសង្គម Dima Chapovskyi គ្រូបង្វឹកផ្ទាល់ខ្លួនរបស់ Mudryk បានបង្ហោះវីដេអូថតហ្វឹកហាត់របស់គេនៅ Chelsea។ Mudryk ងាយស្រួលបំពេញលំហាត់រាងកាយផ្នែកខាងក្រោមដូចជា squats, hip thrusts ជាមួយនឹងទម្ងន់ធ្ងន់។ នេះប្រហែលជាហេតុផលមួយដែលធ្វើឱ្យកីឡាករវ័យក្មេងរូបនេះមានល្បឿនគួរឱ្យចាប់អារម្មណ៍៕