
អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសម្នាក់ហៅ Antony ថា ជាកីឡាករ YouTube
“ល្អមើល តែមិនល្អស៊ី” នេះជាការលើកឡើងពីសំណាក់អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Darren Bent ចំពោះខ្សែប្រយុទ្ធ Antony របស់ Manchester United។
“ក្បាច់លេងទាំងអស់ នៅលើទីលានរបស់ Antony មិនមានន័យច្រើនទេ។ គ្មានគុណភាពអីទេ។ បានតែអ៊ីចឹង តែឆ្លងគ្មានផុតណាគេផង។ មើលទៅ Antony ដូចកីឡាករលើ YouTube ។ ពេលមើល YouTube ទៅដូចខ្លាំងណាស់ តែធាតុពិត ទទេ។” Bent សង្កត់ធ្ងន់បែបនេះ។
ចាប់តាំងពីផ្លាស់ទៅ MU នៅរដូវក្តៅឆ្នាំ២០២២ Antony តែងតែបង្ហាញក្បាច់ញាក់បាល់ផ្សេងៗ រហូតដល់អតីតកីឡាករ Man UTD ២រូប គឺ Robbie Savage និង Paul Scholes និយាយថា Antony កំពុងលេងរឿងកំប្លែង៕