ធ្វើការបានត្រឹម២ខែ Shevchenko របូតតំណែងគ្រូបង្គោលនៅ Genoa
លោក Andriy Shevchenko ត្រូវបាន Genoa បញ្ចប់តំណែងជាគ្រូបង្គោលហើយ នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ នេះហើយ ក្រោយកាន់ការងារបានត្រឹម២ខែ។
រយៈពេល២ខែក្រោមការដឹកនាំពី Legend របស់ AC Milan រូបនេះ Genoa ឈ្នះតែមួយលើកគត់ និងចាញ់៧ដង។ លោកបានចូលធ្វើការនៅថ្ងៃទី០៧ ខែវិច្ឆិកា ២០២១ លើកិច្ចសន្យាដល់ឆ្នាំ២០២៤។
ការដកតំណែងនេះកើតឡើង ក្រោយចាញ់ AC Milan ៣ទល់នឹង១ ក្នុងការប្រកួត Coppa Italia នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា។
អតីតខ្សែការពារ Genoa លោក Abdoulay Konko ត្រូវបានយកពីក្រុម U17 ទៅកាន់ការងារជាបណ្ដោះអាសន្ន។
Genoa បច្ចុប្បន្នស្ថិតនៅលេខ១៩ ពីក្រោមតំបន់សុវត្ថិភាព៥ពិន្ទុ។ ការប្រកួតបន្ទាប់ ត្រូវប៉ះ Fiorentina នៅ Serie A ថ្ងៃចន្ទ ទី១៧ ខែមករា៕