ក្លិបភ្នំពេញក្រោនចែកផ្លូវគ្នាជាមួយអ្នកចាំទី ឈិន ឆៃនុត
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសរសេរលើបណ្តាញសង្គមផ្លូវការរបស់ក្លិបថា សូមអរគុណដល់កីឡាករ ឈិន ឆៃនុត ដែលបានខិតខំប្រឹងប្រែងជាមួយក្លឹបក្នុងពេលកន្លងមក និងសូមជូនពរឲ្យទទួលបានជោគជ័យក្នុងអាជីព ការបង្ហាញដូចនេះមានន័យថាក្លិបនិងអ្នកចាំទីវ័យក្មេងរូបនេះមិនបានបន្តរួមរស់ជាមួយគ្នាទៀតនោះទេសម្រាប់រដូវកាលថ្មីនាពេលខាងមុខ ។
ឈិន ឆៃនុត ត្រូវបានក្លិបបាល់ទាត់ភ្នំពេញក្រោននាំយកពីក្លិប ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ ២០១៨ ប៉ុន្តែដោយសារការបង្ហាញខ្លួនរបស់គេមិនសូវបានញឹកញាប់ក្ ក៏ត្រូវបានក្លិបអោយទៅក្លិប ក្រសួងការពារជាតិ ( Tiffy Army ) ខ្ចីក្នុងទៅចូលរួមការប្រកួតលីគជុំទី១រដូវកាល ២០២០ នាពេលកន្លមមក ប៉ុន្តែការផ្លាស់មកក្លិបទ័ពរូបគេក៏មិនអាចជំនួសកន្លែងអ្នកចាំទី អ៊ុំ សេរីរ័ត្ន និង ពេជ្រ តារា បានដែរ ទើបលីគជុំទី២ រូបគេក៏បានផ្លាស់ទៅក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ខ្ចីបន្តទៀតរហូតចប់រដូវកាលតែម្តង ។ ការចាកចេញពីក្លិបជើងឯកលីគ៦សម័យរបស់អ្នកចាំទីវ័យ ២២ឆ្នាំរូបនេះ យើងមិនទាន់ដឹងថារូបគេនឹងចូលរួមជាមួយក្លិបណាបន្តនោះទេ ខណៈ ឆៃនុត ផ្ទាល់ក៏មិនទាន់និយាយអ្វីពីអនាគតរបស់គេក្នុងពិភពបាល់ទាត់នេះដែរ ៕