
ធ្លាក់ពី World Cup មែន តែ Bale ថា នឹងនៅតែលេងឲ្យវេលស៍
ក្រុមចាញ់អង់គ្លេស ធ្លាក់ចេញពីវគ្គចែកពូល FIFA World Cup 2022 ប្រធានក្រុម Gareth Bale អះអាងថា នឹងបន្តលេងឲ្យក្រុមជម្រើសជាតិវេលស៍ ដរាបណាក្រុមនៅតែត្រូវការរូបគេ។
បរាជ័យ៣ទល់នឹង០ក្រោមថ្វីជើងក្រុមតោកំណាច មានន័យថា វេលស៍បញ្ចប់ត្រឹមបាតតារាងពូល B។
Bale វ័យ៣៣ឆ្នាំ និយាយថា នឹងចូលរួមជួយក្រុមក្នុងវគ្គជម្រុះ Euro 2024 ក្នុងខែមីនា ឆ្នាំ២០២៣។
“ខ្ញុំនឹងបន្តជួយក្រុម ប្រសិនបើក្រុមត្រូវការ។ វាពិតជាពិបាក តែយើងនឹងបន្តវត្តមានទៀត។ យើងត្រូវប្រកួតជម្រុះក្នុងខែមីនា។ យើងចង់បន្ត តែបានត្រឹមខកចិត្ត។ យើងនឹងបន្តដំណើររបស់យើងក្នុងខែមីនា។” នេះជាការថ្លែងរបស់ Bale។
មានពាក្យចចាមអារ៉ាមថា អតីតកីឡាករ Real Madrid និង Tottenham នឹងចូលនិវត្តន៍ក្រោយចប់ World Cup៕