
រកឃើញហើយ! ក្រុមដែលខ្លាំងប៉ះគ្នាក្នុងវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត
នៅមុននេះបន្តិច! គណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់កម្ពុជាបានធ្វើពិធីចាប់គូរប្រកួតនាពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ខេត្ត វគ្គ ៨ ក្រុមចុងក្រោយ (១/៤) ខណៈដែល ខេត្តសៀមរាប ត្រូវបះ ខេត្តកណ្តាល ស្របពេលដែល ខេត្តព្រៃវែង ជួបជាមួយ ខេត្តកោះកុង ចំណែក ខេត្តកំពង់ស្ពឺ ត្រូវតទល់ជាមួយ ខេត្តត្បូងឃ្មុំ និងខេត្តកែប បះជាមួយ ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតជើងទី១ និងត្រូវធ្វើឡើងនាថ្ងៃទី៣០ ខែមិថុនា នឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ខណៈដែលការប្រកួតជើងទី២ ធ្វើឡើងនាថ្ងៃទី០៧ ទី០៨ ខែកក្កដា ឆ្នាំ២០២០ ហើយក្រុមដែលឆ្លងផុតវគ្គនេះ ៤ ក្រុម បន្តជម្រុះស្វែងរកជើងឯក ហើយក៏មានសិទ្ធចូលរួមប្រកួតថ្នាក់ជាតិ ជាមួយក្រុមក្នុងលីគកំពូលកម្ពុជា ដើម្បីលើកពានផងដែរ៕