Zlatan ស៊ុតគ្រាប់ជ័យជម្នះឲ្យ La Galaxy ឈ្នះ Chicago Fire ២-១ នៅថ្ងៃបើកឆាក Major League Soccer (មានវីដេអូ)
ក្លឹបបាល់ទាត់ LA Galaxy រកបាន៣ពិន្ទុនៅថ្ងៃបើកឆាកនៃការប្រកួតក្របខ័ណ្ឌ Major League Soccer ក្រោយពីបានយកឈ្នះ Chicago Fire ដោយលទ្ធផល២ទល់នឹង១។
ក្នុងការប្រកួតវគ្គទី១ ទាំងក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវសុទ្ធសឹងតែមិនមានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី បើទោះបីជាមានឱកាសដូចៗគ្នាក៏ដោយ។ លុះចូលមកដល់វគ្គទី២នៅនាទីទី៤៨ទើប C.J. Sapong រកបានគ្រាប់បាល់ឳ្យ Chicago Fire ប៉ុន្តែ LA Galaxy ក៏រកបានមកវិញ២គ្រាប់ដោយ Daniel Steres នៅនាទីទី៦៨ និងខ្សែប្រយុទ្ធ Zlatan Ibrahimovic នៅនាទីទី៨០ ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រោយពីទទួលបាន៣ពិន្ទុ LA Galaxy ឈរនៅកំពូលតារាងជាមួយ Seattle Sounders FC, Toronto FC, Minnesota United និង Montreal Impact។
ទស្សនាវីដេអូហាយឡាយ៖