ក្រោយចេញពីភ្នំពេញក្រោន Sadad ផ្លាស់ទៅលីគទី២ថៃ
ភ្នំពេញក្រោនបានប្រកាសពីការចាកចេញរបស់ខ្សែប្រយុទ្ធ Fareed Sadad ក្រោយរួមចំណែកបានមួយរដូវកាល ឈ្នះពានរង្វាន់ចំនួន៣ គឺ Cambodian Super Cup, Cambodian League Cup និង Cambodian Premier League 2022។
កីឡាករជម្រើសជាតិអាហ្វហ្គានីស្ថានសញ្ជាតិហ្វាំងឡង់បានចូលរួមជាមួយសិង្ហក្រហមនៅរដូវកាលមុន និងរកបាន១៩គ្រាប់ ហើយ assist បានមួយចំនួនទៀត។
ក្រោយពីការប្រកាសនោះ ក្លិប Nakhonsi United នៃលីគទី២បានប្រកាសពីការចូលរួមរបស់ Sadad ផងដែរ៕