អ្នកគាំទ្រអង់គ្លេសជាច្រើនមិនសប្បាយចិត្តចំពោះ Maguire
អ្នកគាំទ្រអង់គ្លេសបានបង្ហាញភាពខកចិត្តដែលគ្រូបង្គោល Gareth Southgate ដាក់ Harry Maguire ក្នុងជម្រើស១១នាក់ដំបូងនៅ UEFA Nations League ខណៈ Fikayo Tomori របស់ AC Milan និង Trent Alexander Arnold បែរជាមិនជាប់ទៅវិញ។
ជាក់ស្ដែងគ្រាន់តែឃើញ Maguire ក្នុងការកម្ដៅសាច់ដុំភ្លាម អ្នកគាំទ្រជាច្រើនបានស្រែកឌឺដងរូបគេ។
ចំពោះលោក Gareth Southgate វិញអះអាងថា Maguire នៅតែបំពេញការងារបានយ៉ាងល្អ ហើយ Joe Cole អតីតកីឡាករជម្រើសជាតិអង់គ្លេសក៏លើកឡើងដូចគ្នា។
ក្នុងការប្រកួតស្មើអាល្លឺម៉ង់៣ទល់នឹង៣ គេមើលឃើញថា Maguire បានបង្កកំហុសដល់ទៅ២លើក គឺក្នុងនាទី៥២ និង៦៧៕