Jorginho ថា Ballon d’Or មិនគួរផ្ដោតតែលើចំនួនគ្រាប់បាល់ទេ
ខ្សែបម្រើ Jorginho ទទូចថា ពានរង្វាន់ Ballon d’Or មិនគួរផ្ដោតតែលើអ្នកដែលរកបានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេទេ។
កីឡាករ Chelsea និងជម្រើសជាតិអ៊ីតាលីបានរួមចំណែកក្នុងនាមជាខ្សែបម្រើកណ្ដាល ដោយឈ្នះ UEFA Champions League និង Euro 2020។
Lionel Messi និង Cristiano Ronaldo បានឈ្នះ Ballon d’Or ជាងគេក្នុងចំណោម១២ឆ្នាំចុងក្រោយ ដោយមានតែ Modric មួយទេអាចដណ្ដើមបានពីអ្នកទាំង២កាលឆ្នាំ២០១៨។
Jorginho ដែលបានឈ្នះពានរង្វាន់ UEFA Best Player of the Year និយាយថា “៖មិនមែនលើខ្ញុំនិយាយទេថា ខ្ញុំគួរតែឈ្នះពាននេះ តែវាជាការលើកទឹកចិត្តមួយដល់កីឡាករ។ មិនមែនឲ្យរកគ្រាប់បាល់បានច្រើន ដឹងតែសង្ឃឹមច្រើនទេ។ ខ្ញុំក៏មិនរំពឹងខ្ពស់អីដែរ។ តែមិនអីទេ បើខ្ញុំមិនបាន ក៏មិនតវាអីដែរ។ ខ្ញុំផ្ដោតតែលើការងាររបស់ខ្ញុំ។ ខ្ញុំបានឈ្នះពានរបស់ UEFA មួយដែរតើ។”
Jorginho ដែលមានដើមកំណើតប្រេស៊ីលបានជាប់ជម្រើសជាតិអ៊ីតាលីក្នុងឆ្នាំ២០១៦ ស្ថិតក្នុងបញ្ជីបេក្ខជនឈ្នះ Ballon d’Or ឆ្នាំ២០២១។ ការប្រកាសម្ចាស់ជយលាភីនឹងធ្វើឡើងចុងខែវិច្ឆិកា នេះ៕