ក្រុម U20 កម្ពុជាបានចេញទៅតាហ្ស៊ីគីស្ថានយប់នេះហើយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំបានចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅហើយនៅរាត្រីថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះដើម្បីចូលរួមវគ្គជម្រុះ AFC U20 Championship 2022 នៅប្រទេសតាហ្ស៊ីគីស្ថាន។
ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល I ដោយប៉ះក្រុមលីបង់ នៅថ្ងៃពុធ ទី១៤ ខែកញ្ញា បន្តដោយសិង្ហបុរី នៅថ្ងៃទី១៦ ខែកញ្ញា និងម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន នៅថ្ងៃទី១៨ ខែកញ្ញា
ការប្រកួតទាំងអស់មានមាន១០ពូល ដោយក្រុមលេខ១ តាមពូលនីមួយៗ និងក្រុមលេខ២ល្អ ៥ក្រុម បានឡើងទៅជុំចុងក្រោយ ឆ្នាំ២០២៣ នៅអ៊ូបេគីស្ថាន៕