
Arsenal នឹង Man City ប្រជែងគ្នាយកកីឡាករសំខាន់ម្នាក់ពី Inter Milan ដូចគ្នា
ក្លឹបធំពីររបស់អង់គ្លេសគឺ កាំភ្លើងធំ Arsenal និង Manchester City ត្រូវបានគេដឹងថា កំពុងតាមដានខ្សែប្រយុទ្ធរបស់ Inter Milan គឺ Lautaro Martinez ដែលអាចចាកចេញពី San Siro នៅរដូវក្តៅនេះ។
ការចង់ចាកចេញពីក្លឹបរបស់ Lautaro Martinez អាចមកពីកុងត្រារបស់កីឡាករជម្រើសជាតិអាហ្សង់ទីនមិនទាល់ដំណើរការដូចដែរបានគិតពោលគម្រោងចង់បន្ដដល់ឆ្នាំ ២០២៦ ប៉ុន្តែ Inter ហាក់ស្ងប់ស្ងាត់នៅលើចំនុចនេះ។ ក្នុងនោះដែរនេះអាចជាឪកាសល្អសម្រាប់ក្លឹបដែលសំបូរទឹកប្រាក់នៅ Premier league ហើយកន្លងមក Martinez ធ្លាប់ត្រូវបានទាក់ទងយ៉ាងខ្លាំងជាមួយនឹងការប្តូរទៅ Premier Leagueដូចគ្នា។
យ៉ាងណាមិញក្រុមកាំភ្លើងធំពេលនេះគ្រោងនឹងទិញខ្សែប្រយុទ្ធថ្មីបន្ទាប់ពីប្រធានក្រុម Pierre Emerick-Aubameyang ចាកចេញកាលពីខែមុន ស្របពេល Alexandre Lacazette និង Eddie Nketiah នឹងផុតកុងត្រាឆាប់ៗនេះ។
សូមបញ្ចាក់ថាក្រៅពី Martinez Arsenal នៅមានជម្រើសផ្សេងទៀតគឺ Alexander Isak របស់ Real Sociedad និង Dominic Calvert-Lewin របស់ Everton ។ រីឯMan City ត្រៀមដាក់ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ដែលពី River Plate ទៅឈុតធំប្រសិនបើការនាំយក Martinez បរាជ័យ៕
អត្ថបទ៖ Monsoon