Banyern Munich កំពុងចាប់យកកីឡាកររបស់ក្របខ័ណ្ឌ Serei A ២រូបមុនទីផ្សារទិញដូរកីឡាករបិទ
Bayern Munich កំពុងតែដុតដៃដុតជើងក្នុងការប្រមូលយកកីឡាករដែលមានសមត្ថភាពមកពង្រឹងក្លឹបនៅរដូវកាលថ្មីនេះ ដោយកំពុងសំឡឹងឃើញកីឡាករមួយចំនួនរបស់ក្របខ័ណ្ឌ Serie A របស់អ៊ីតាលី។
លោក Niko Kovas គ្រូបង្វឹករបស់ Bayern Munich បានចាប់អារម្មណ៏លើខ្សែប្រយុទ្ធ Cengiz Under របស់ចចក Roma ដោយរូបលោកចង់បានកីឡាកររូបនេះមុនពេលទីផ្សារដោះដូរកីឡាករបិទក្នុងពេលដ៏ខ្លីខាងមុខ។
ដំណាក់កាលចង់បាននៅពេលនេះ Bayern Munich កំពុងរៀបចំឯកសារដេញថ្លៃយកខ្សែប្រយុទ្ធជនជាតិទួរគី ខណៈដែលចចក Roma បានកំណត់តំលៃប្រមាណ ៦០លានផោន។
រដូវកាលមុនកីឡាករវ័យ ២២ឆ្នាំ ចូលលេងបាន ៣៣ប្រកួតគ្រប់កម្មវិធីទាំងអស់អោយចចក Roma និងអាចស៊ុតបញ្ចូលទីបាន ៦គ្រាប់។
ក្រៅពី Under ក្រុមយក្សនៅអាល្លឺម៉ង់មួយនេះក៏សំរេចបានកីឡាករមួយរូបពីពស់យក្ស Inter Milan ផងដែរគឺ Ivan Perisic ក្នុងលក្ខ័ណខ្ចីជើងមួយរដូវកាល៕