
Chelsea បន្តឈរលេខ៦នៅ Premier League បើទោះឈ្នះ Fulham ២-១ កាលពីម្សិលមិញក្តី (មានវីដេអូ)
Chelsea បានយកឈ្នះ Fulham ដោយលទ្ធផល២ទល់នឹង១ នៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League នៅសប្តាហ៍ទី២៩ កាលពីយប់មិញនាកីឡដ្ឋាន Craven Cottage។
ខ្សែប្រយុទ្ធ Gonzalo Higuain គឺជាអ្នកស៊ុតបើកឆាកឳ្យក្រុមរហស្សនាមតោខៀវនាំមុខមុននៅនាទីទី២០ ខណៈខ្សែការពារ Calum Chamber ជាអ្នករកគ្រាប់បាល់តាមស្មើមកវិញឳ្យក្រុមម្ចាស់ផ្ទះវិញនៅនាទីទី២៨ ប៉ុន្តែខ្សែបម្រើ Jorginho ក៏បន្ថែមគ្រាប់ទី២ឳ្យ Chelsea នាំមុខសារជាថ្មីម្តងទៀត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកសម្រាប់ការប្រកួតនៅវគ្គទី២ ក្រុមទាំង២បានបន្ថែមការវាយសម្រុកគ្នាទៅវិញទៅមកជាបន្តទៀត ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងឡើយ ហើយលទ្ធផល២ទល់នឹង១បានបន្តរហូតដល់ចប់ការប្រកួតតែម្តង។
គួរបញ្ជាក់ថា ក្រោយពីទទួលបាន៣ពិន្ទុក្រុមរបស់លោក Maurizio Sarri បន្តឈរនៅលេខ៦ដដែលដោយមាន៥៦ពិន្ទុប៉ុន្តែមាន១ប្រកួតនៅក្នុងដៃ ខណៈ Fulham កំពុងតែឋិតនៅក្នុងតំបន់កាត់ចោលដោយមាន១៧ពិន្ទុតែប៉ុណ្ណោះ។
ទស្សនាវីដេអួហាយឡាយ៖