White ចេញពីជំរំហ្វឹកហាត់ទៅផ្ទះវិញដោយសារហេតុផលផ្ទាល់ខ្លួន
Ben White បានចាកចេញពីមូលដ្ឋានហ្វឹកហាត់របស់ក្រុមជម្រើសជាតិអង់គ្លេសនៅ Al Wakrah ហើយបានត្រលប់ទៅផ្ទះជាបន្ទាន់ក្រោមហេតុផលផ្ទាល់ខ្លួន។
ខ្សែការពារ Arsenal រូបនេះមិនត្រូវបានគេរំពឹងថានឹងត្រលប់មករួមក្រុមវិញសម្រាប់ការប្រកួតដែលនៅសល់នោះទេ។
“យើងបានសួរនាំពីរឿងផ្ទាល់ខ្លួនរបស់គេ ហើយយើងគោរពចំពោះពេលវេលានេះ។” នេះជាសេចក្ដីថ្លែងការណ៍របស់ជម្រើសជាតិអង់គ្លេស។
កីឡាករវ័យ២៥ឆ្នាំលេងបាន៤ប្រកួតសម្រាប់ជម្រើសជាតិអង់គ្លេស តែមិនទាន់បានលេងទេក្នុងវគ្គចែកពូលប្រចាំពូល B កន្លងមក។
គេមិនមានឈ្មោះក្នុងកៅអីបម្រើពេលប៉ះអ៊ីរ៉ង់ និងអាមេរិក ហើយខកខានប្រកួតចុងក្រោយតទល់វេលស៍ ដោយសារជំងឺ៕