អង្គរថាយហ្គឺរ នឹងធ្វើតេស្តអ្នកចូលទស្សនា នៅក្នុងជំនួបរសៀលនេះ
នៅក្នុងការប្រកួតរវាងក្រុម អង្គរថាយហ្គឺរ ជាមួយក្រុម កងយោធពលខេមរភូមិន្ទ (ទ័ព) នាថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០ សប្តាហ៍ទី៤ ពានរង្វាន់លីគកំពូលកម្ពុជា នាវេលាម៉ោង ៣:៣០ នាទីរសៀល លើវាលស្មៅកីឡដ្ឋាន SRU ។
ដើម្បីបង្ការ និងសុវត្ថិភាពសម្រាប់អ្នកគាំទ្រ ក្លិបបាល់ទាត់អង្គរថាយហ្គឺរនឹងធ្វើការតេស្តស្ទង់កម្តៅដល់ទស្សនិកជនដែលមកចូលរួមទស្សនារាល់ការប្រកួត ក៏ដូចជាជំនួបសប្តាហ៍ទី៤ ជាមួយ ទ័ព ក៏មានការការពារដើម្បីបង្កាជំងឺថ្មីកូរូណា។ ចំណែកលោក Akihiro Kato ដែលជាប្រធានក្លិបអង្គរថាយហ្គឺរ ក៏បានលើកឡើងដែរថា ខ្ញុំគិតថាជំងឺកូរ៉ូណានេះ មិនខ្លាចដល់ជំងឺគ្រុនឈាមទេ។ ខ្ញុំជឿជាក់ថា អ្នកគាំទ្រជាទីស្រលាញ់ទាំងអស់គ្នាយល់ច្បាស់អំពីវិធីបង្ការការពារជំងឺនេះ ៕
គួរំលឹកផងដែរថា គិតត្រឹមសប្តាហ៍ទី៤នេះ អង្គថាយហ្គឺរ កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ដោយ ៣ប្រកួត ឈ្នះ ២ដង ស្មើម្តង ខណៈដែល ទ័ព ក្នុងការបង្ហាញខ្លួន ៣លើក ឈ្នះម្តង ស្មើម្តង នឹងចាញ់ម្តង កំពុងឈរនៅលេខ៧ ៕