Antony រំភើបទាល់តែហូរទឹកភ្នែកពេលបានជាប់ឈ្មោះទៅ World Cup
គ្រាន់តែឮឈ្មោះខ្លួនក្នុងបញ្ជីចុងក្រោយទៅព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតារ Antony បានបង្ហាញភាពរីករាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារ ហើយថែមទាំងមិនអាចទប់ទឹកភ្នែករបស់ខ្លួនបានថែមទៀត។
Antony បានអង្គុយពីមុខទូរទស្សន៍ស្ដាប់ការប្រកាសឈ្មោះជម្រើសជាតិប្រេស៊ីលលាយឡំនឹងទឹកមុខព្រួយបារម្ភ។ ខ្សែបម្រើស្លាប Manchester United បានស្រក់ទឹកភ្នែកភ្លាមៗ ក្រោយឈ្មោះរបស់គេនៅជិត Neymar, Raphinha និង Gabriel Jesus ជាដើម។
Antony ជាប់ជម្រើសជាតិក្រុមធំប្រេស៊ីលលើកដំបូងក្នុងឆ្នាំ២០២១ ហើយមកទល់ពេលនេះគេចូលលេងបាន១១ប្រកួតរកបាន២គ្រាប់៕