ស្ដាយក្រុមឈ្នះពានសម្ដេចឆ្នាំនេះមិនបានលេង AFC Cup ឆ្នាំក្រោយ
វិសាខា គឺជាម្ចាស់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាល ២០២២។ រដូវកាលមុនពួកគេបានឈ្នះពានសម្ដេចតេជោ ហ៊ុន សែន និងបានចូលរួមប្រកួតពានរង្វាន់ AFC Cup ហើយថែមទាំងធ្វើបានល្អប្រសើរទៀត។
ប៉ុន្តែសម្រាប់រដូវកាល២០២៣/២០២៤ វិញ ក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន មិនមានកៅអីប្រកួត AFC Cup នៅឆ្នាំ២០២៣ទេ។ មិនមានព្រោះចំណាត់ថ្នាក់ក្លិបនៅកម្ពុជាក្នុងតារាងសហព័ន្ធបាល់ទាត់អាស៊ីបានធ្លាក់ចុះ។ មានតែក្រុមជើងឯកលីគកំពូលមួយទេ អាចប្រកួត AFC Cup ឆ្នាំក្រោយបាន ហើយបានត្រឹមកន្លះកៅអីប៉ុណ្ណោះ ពោលត្រូវ play-off ជាមុនសិន។
មានតែក្រុមជើងឯកលីគកំពូលមួយទេ អាចប្រកួត AFC Cup ឆ្នាំក្រោយបាន ហើយបានត្រឹមកន្លះកៅអីប៉ុណ្ណោះ ពោលត្រូវ play-off ជាមុនសិន៕