ចាប់ពីឆ្នាំក្រោយទៅ Ballon d’Or នឹងសហការជាមួយ UEFA
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបបានប្រកាសពីការសហការគ្នាជាមួយគណៈកម្មការរៀបចំពានរង្វាន់ Ballon d’Or ដែលនឹងប្រព្រឹត្តទៅចាប់ពីឆ្នាំក្រោយតទៅ។
អង្គភាពគ្រប់គ្រងបាល់ទាត់នៅអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Group Amaury ដែលជាម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ France Football និង L’Equipe ដើម្បី “លើកកម្ពស់ និងលទ្ធភាពទទួលបាននៃពានរង្វាន់ជាសកល។”
ពានរង្វាន់មួយនេះនឹងរក្សាតម្លៃរបស់វា ដោយផ្ដោតលើកីឡាករឆ្នើមៗក្នុងការប្រកួតប្រជែងរបស់ក្លិបនីមួយៗរបស់ UEFA ដែលត្រូវបានកំណត់ដោយក្រុមសិក្សាបច្ចេកទេសរបស់ខ្លួន ។
Ballon d’Or ចាប់ពីឆ្នាំក្រោយទៅ នឹងត្រូវបានប្រកាសក្នុងប៉ុន្មានថ្ងៃក្រោយ នៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន់រង្វាន់នីមួយៗ៕