Man Utd មិនសុខចិត្តកាត់៣ពិន្ទុឲ្យទៅ Liverpool ហើយបានរើសថ្ងៃប្រកួតសារជាថ្មី
បើយោងតាមសារព័ត៌មាន Talking Sport បានចុះផ្សាយថា ការប្រកួតរវាង Man United និង Liverpool នឹងត្រូវប្រកួតសារជាថ្មីនៅថ្ងៃទី ១៦ ខែឧសភា ខាងមុខនេះវិញ ខណៈពេលដែលកាលបរិច្ឆេទអាចធ្វើទៅបានដោយសារបិសាចក្រហមទំនងជាមិនព្រមទទួលយកការកាត់ពិន្ទុដោយស្វ័យប្រវត្តិអោយទៅកាន់ក្រុម ហង្សក្រហម Liverpool។
គួររំលឹកថា ការប្រកួតរបស់ក្រុមបិសាចក្រហម Manchester United ទល់នឹងក្រុមហង្សក្រហម Liverpool ត្រូវបានលើកពេលប្រកួតកាលពីថ្ងៃអាទិត្យ ស្របពេលនៃការតវ៉ានៅពីសំណាក់អ្នកគាំទ្របិសាចក្រហមប្រមាណជាង២០០នាក់ចូលអុកឡុកដល់ Old Trafford និងនៅខាងក្រៅសណ្ឋាគារ ដែលបង្ហាញអំពីការប្រឆាំងនឹងត្រកូល Glazers។
សូមបញ្ជាក់ថា ប្រសិនបើសហព័ន្ធបាល់ទាត់អង់គ្លេសសម្រេចអោយបិសាចក្រហម Manchester United ចាញ់ Liverpool ដោយស្វ័យប្រវត្តិមែន នោះ! មានន័យថា ក្រុម Man City និងត្រូវលើកពានរង្វាន់ English Premier League ដូចគ្នា។ ហើយមូលហេតុដែលការប្រកួតរវាង Man utd និង Liverpool ត្រូវយកថ្ងៃទី១៥ ទៅ ១៦ ប្រកួត ក៏ដោយសារក្រុមបិសាចក្រហម មានការមម៉ាញឹកសម្រាប់ការប្រកួតជើងទី២ជាក្រុម Roma៕