ទីភ្នាក់ងាររបស់ Ronaldo បដិសេធមិនព្រមកាត់ប្រាក់ឈ្នួល៥០ភាគរយពីសំណើររបស់ Man Utd
ថ្មីៗនេះ លោក Jorge Mendes ដែលជាទីភ្នាក់ងារ Ronaldo បានដើរទាក់ទងជាមួយក្លិបយក្សនៅតំបន់អ៊ឺរ៉ុបជាច្រើនរួមទាំងក្រុមបិសាចក្រហម ក្នុងគោលបំណងនៃការផ្ទេរយកកីឡាករ Ronaldo។ ប៉ុន្តែមិនមានអ្វីជឿនលឿនជាមួយក្រុមណាមួយឡើយ គ្រាន់សាកសួរប៉ុណ្ណោះ។ ជាមួយគ្នានេះ Man Utd ក៏ធ្លាប់បានប្រាប់ទៅលោក Jorge Mendes ថាពួកគេនឹងពិចារណាលើកិច្ចព្រមព្រៀង ២ ឆ្នាំសម្រាប់ Cristiano ប្រសិនបើ Ronaldo ព្រមកាត់បន្ថយប្រាក់ឈ្នួល ៥០ភាគរយ ពោលគឺ ពី៣០លានផោនក្នុងមួយឆ្នាំ សល់ត្រឹម១៥លានផោនក្នុងមួយឆ្នាំ។ ប៉ុន្តែ លោក Jorge Mendes ក៏បានបដិសេធទៅវិញថាៈ Ronaldo មិនព្រមទទួលយកសំណើរកាត់ប្រាក់ឈ្នួល ៥០ភារយនោះទេ ព្រោះសព្វថ្ងៃនេះ Ronaldo រកបានក្នុង១ឆ្នាំ២៧លានផោនទៅហើយ។
គួររំលឹកថា មួយរយៈចុងក្រោយនេះ Ronaldo ហាក់ដូចជាមិនសូវស្រណុកចិត្តជាមួយ Juventus ដែលជាហេតុធ្វើអោយមានពាក្យចរចាមអារ៉ាមជាច្រើនបានចុះផ្សាយអំពីការចង់ចាកចេញរបស់កីឡាករ ប៉ុកទុយហ្គាលរូបនេះ៕