![](https://www.msrsport.com/wp-content/uploads/2020/07/ronaldonomessi-1.jpg)
ឆ្នាំនេះRonaldo គ្មានឱកាសតាមស្មើកំណត់ត្រាបាល់មាស Messi ទេ
ពានរង្វាន់ Ballon d’Or សម្រាប់កីឡាករឆ្នើមៗ នៅលើពិភពលោកនឹងមិនត្រូវបានផ្តល់ដល់នរណាម្នាក់ទេនៅឆ្នាំ២០២០នេះ ដោយសារតែ កង្វះការវាយតម្លៃ ដែលពាក់ព័ន្ធទៅនឹងការរាតត្បាតជំងឺកូវីដ១៩។
រង្វាន់នេះត្រូវបានផ្តល់ដោយបាល់ទាត់បារាំងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៥៦ ហើយអ្នកឈ្នះច្រើនជាងគេ គឺ Lionel Messi បានចំនួន៦ដង។ ដូច្នេះមានន័យថា Cristiano Ronaldo ដែលឈ្នះបាន៥លើក មិនមានឱកាសតាមស្មើកំណត់ត្រារបស់ Messi ឡើយ។
![](https://www.msrsport.com/wp-content/uploads/2020/07/ronaldonomessi-1.jpg)
៦ពានរបស់ Messi ធ្វើបាននៅឆ្នាំ២០០៩, ២០១០, ២០១១, ២០១២, ២០១៥ និង២០១៩។ ចំណែក Ronaldo ឈ្នះនៅឆ្នាំ ២០០៨, ២០១៣, ២០១៤, ២០១៦ និង២០១៧។
អតីតកីឡាករបាល់ទាត់អង់គ្លេស លោក Stanley Matthews ជាអ្នកឈ្នះពាននេះនៅឆ្នាំដំបូង។ ចាប់ពីពេលនោះ Ballon D’Or ត្រូវបានប្រគល់តែកីឡាករអឺរ៉ុបប៉ុណ្ណោះ តែដល់ឆ្នាំ១៩៩៥ បានបើកឱកាសដល់គ្រប់កីឡាករនៅក្លិបអឺរ៉ុប។ នៅឆ្នាំ២០០៧ វាត្រូវបានពង្រីកដល់គ្រប់កីឡាករលើពិភពលោក៕