Privat និង ផល្លីន ស៊ុតម្នាក់២គ្រាប់ឱ្យស្វាយរៀង បំបាក់ភ្ញៀវ Master 7 ៤-១ ម្សិលមិញ (មានវីដេអូ)
កាលពីម្សិលមិញ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមភ្ញៀវជើងឯករងលីគកំពូលឡាវ Master 7 ដោយលទ្ធផល៤ទល់នឹង១ សម្រាប់ជើងទីមួយ ក្នុងការប្រកួតពានរង្វាន់ AFC Cup 2020 នៅពហុកីឡដ្ឋានជាតិ។
៤គ្រាប់របស់ក្រុមជើងឯកលីគកំពូលកម្ពុជារកបានដោយខ្សែប្រយុទ្ធ Privat ២គ្រាប់ និងខ្សែបម្រើ ហួយ ផល្លីន ២គ្រាប់ផងដែរ ខណៈ១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Souleymane Coulibaly។
គួរឱ្យដឹងថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួត Master 7 ក្នុងជើងទីពីរ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃពុធ ទី២៩ មករាខាងមុខនេះ។ ដោយឡែកសម្រាប់ការប្រកួតពូល G មាន Ceres Negros របស់ហ្វីលីពីន, ក្លិបវៀតណាម Than Quang Ninh និង ក្លិបឥណ្ឌូនេស៊ី Bali United ឬក្លិបលេខ៣នៅលីគកំពូលឥណ្ឌូនេស៊ីកំពុងរង់ចាំស្រាប់៕
ទស្សនាវីដេអូ៖