ក្លឹបមួយចំនួនធំនៅ Premier League ស្នើសុំផ្អាកការប្រកួតដល់ដើមខែមករា ក្រោយកូវីដ១៩វាយលុកសារជាថ្មី
ក្លឹបបាល់ទាត់ជាច្រើននៅក្របខ័ណ្ឌ Premier League ត្រូវបានគេរាយការណ៍មកថាបាន បានដាក់សំណើររួមគ្នាដើម្បីសុំផ្អាកការប្រកួតរហូតដល់ខែថ្ងៃទី៨-៩មករាខាងមុខនេះ ក្រោយពេលវីរុសកូវីដ១៩ថ្មី Omicron ចាប់ផ្តើមវាយលុកនៅចក្រភពអង់គ្លេស។
ជាក់ស្តែងការប្រកួតមួយចំនួនត្រូវបានផ្អាកដោយសារតែ កីឡាករមួយចំនួនបានឆ្លងវីរុសកូវីដ១៩ធ្វើឱ្យក្លឹបសាមីបានសម្រេចចិត្តស្នើផ្អាកការប្រកួតដើម្បីកុំឱ្យមានបញ្ហាធំកើតឡើង និងដើម្បីថែរក្សាសុវត្តិភាពដល់សមាជិកផ្សេងៗទៀតផងដែរ។
Tottenham Hotspurs គឺជាក្លឹបដែលមានបញ្ហាខាងលើនេះហើយត្រូវបានលុបការប្រកួតមុនគេ ក្រោយពេលដែលកីឡាករ៦រូបនិងក្រុមការងារ២រូបបានឆ្លងវីរុសកូវីដ១៩។
យ៉ាងណាក្តីគិតមកទល់ពេលនេះ ថ្នាក់ដឹកនាំក្របខ័ណ្ឌ Premier League ពុំទាន់មានការសម្រេចចិត្តជាផ្លូវការយ៉ាងណាទេចំពោះករណីមួយនេះ ស្របពេលការប្រកួតនៅតែបន្តជាធម្មតាទៀតនៅសប្តាហ៍ប៉ុន្តែមានតែ១០ក្រុមប៉ុណ្ណោះដែលត្រូវធ្វើការប្រកួត ខណៈ១០ក្រុមទៀតបានសម្រេចផ្អាក។