ខ្សែការពារ Marcao ក្រុម Galatasaray ត្រូវបានពិន័យកាតក្រហមបន្ទាប់ពីវាយមិត្តរួមក្រុមរបស់ខ្លួន ក្នុងការប្រកួតបើកឆាកលីគកំពូលទួកគី
ខ្សែការពារ Marcao ក្រុម Galatasaray ត្រូវបានពិន័យកាតក្រហមបន្ទាប់ពីវាយមិត្តរួមក្រុមរបស់ខ្លួន ក្នុងការប្រកួតបើកឆាកលីគកំពូលទួកគី នៅថ្ងៃទី១៧ ខែសីហា។
ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ បានប្រើហិង្សាលើមិត្តរួមក្រុមខ្លួនខ្សែបម្រើ Muhammed Kerem Akturkoglu នៅពាក់កណ្តាលតង់ទី២ ខណៈដែល Galatasaray នាំមុខម្ចាស់ផ្ទះ Giresunspor ២-០។ ខ្សែការពាររូបនេះហាក់ដូចជាមិនពេញចិត្តនៅទង្វើររបស់មិត្ររួមក្រុមគឺកីឡាករ Akturkoglu បានធ្វើដាក់ខ្លួនលើទីលាន។ ស្របពេលដែលកីឡាករសញ្ជាតិទួកគី បាននិយាយ និងប្រើសញ្ញាដាក់ម្រាមដៃលើបបូតមាត់ដាក់ Marcao ហើយភ្លាមនោះ រូបគេក៏តរត់ទៅបុក និងវាយលើមុខរបស់ Akturkoglu តែម្តង។
ក្រោយការពិនិត្យមើលវីដេអូឡើងវិញ Marcao អាចនឹងត្រូវពិនន័យមិនឱ្យចូលរួមប្រកួតរយៈពេលយូរ តែទោះបីជាយ៉ាងណា Marcoa បានចូលខ្លួនទៅសុំទោស Akturkoglu និងមិត្តរួមក្រុម រួមទាំងអ្នកគាំទ្រក្រុម Galatasaray៕