អស់ទាស់! ស្ងាត់ៗវីរបុរស Real Madrid មួយរូបមកកាន់ទឹកដីកម្ពុជានៅដើមខែកុម្ភៈខាងមុខនេះ
យោងតាមការបញ្ជាក់នៅបណ្តាញសង្គម Facebook របស់ក្រុមភេសជ្ជៈមួយក្នុងស្រុកបានឱ្យដឹងថា វីរបុរស Real Madrid គឺអតីតខ្សែការពារ Roberto Carlos នឹងបង្ហាញវត្តមាននៅលើទឹកដីកម្ពុជានៅដើមខែកុម្ភៈខាងមុខនេះនាពហុកីឡដ្ឋានជាតិ។
សម្រាប់កាលវិភាគក្នុងការបង្ហាញខ្លួនរបស់បុរសសាំបាប្រេស៊ីលនេះគឺនៅថ្ងៃទី២ ខែកុម្ភៈខាងមុខនេះ នាពហុកីឡដ្ឋានជាតិដោយចាប់ផ្តើមពីម៉ោង២រសៀលទៅ។
គួរឱ្យដឹងថា កីឡាករដែលប្រិយមិត្តជាច្រើនបានដាក់រហស្សនាមថា ជើងឆ្វេងគ្មានស្រមោល បានឈ្នះពានរង្វាន់ជាច្រើនជាមួយ Real Madrid ក្នុងអំឡុងឆ្នាំ១៩៩៦ដល់ឆ្នាំ២០០៧ ពោលគឺពានរង្វាន់ La Liga ៤សម័យ, Supercopa de España ៣សម័យ, UEFA Champions League ៣សម័យ និង UEFA Super Cup ១លើកផងដែរ។