![](https://www.msrsport.com/wp-content/uploads/2022/07/38FDF760-D8A5-42F2-A0A1-CD41F6855F49.jpeg)
Pogba ថាមកពីរឿងនេះបានជាធ្វើអោយគេមិនជោគជ័យនៅអង់គ្លេស
ខ្សែបម្រើ Paul Pogba បង្ហាញការមិនពេញចិត្តចំពោះការប្ដូរគ្រូបន្តបន្ទាប់នៅអង់គ្លេស។ Pogba ដែលត្រឡប់ទៅចូលរួមជាមួយ Juventus វិញ អះអាងថា ការប្ដូរគ្រូញឹកញាប់នៅក្រុម Manchester United បានធ្វើឱ្យរូបគេបាត់សមត្ថភាព និងភាពជោគជ័យនៅអង់គ្លេស។
និយាយក្នុងសន្និសីទកាសែតលើកដំបូងនាក្លិបថ្មី Juventus កីឡាករ Paul Pogba បានប្រាប់ពីមូលហេតុដែលរូបគេសម្រេចចិត្តចាកចេញ និងបញ្ហាផ្សេងអំឡុងពេលស្នាក់នៅ Old Trafford ។
Pogba និយាយបែបនេះថា “ខ្ញុំរីករាយសម្រាប់ជម្រើសដែលបានរើសសម្រាប់ជីវិតខ្ញុំ។ ពេលខ្លះអ្នកបង្កើតជម្រើសតែវាមិនទទួលបានផលដូចអ្វីដែលយើងរំពឹង ប៉ុន្តែឆ្នាំដែលលេងនៅ Manchester ខ្ញុំបានរៀនច្រើន ហើយបានរីកចម្រើន។ ការផ្លាស់ប្តូរគ្រូបង្វឹកជារៀងរាល់ឆ្នាំ ធ្វើឱ្យខ្ញុំមានការលំបាកខ្លាំង ជាមួយការរងរបួសគួបផ្សំគ្នា។ រឿងនេះក៏ជាផ្នែកមួយដ៏សំខាន់ដែលរារាំងខ្ញុំពីភាពជោគជ័យ។”
– F11