កីឡាករឈរលើគេបណ្ដោះអាសន្នក្នុងតារាង Top Scorer លីគកំពូលកម្ពុជា
ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល២០២២ បានបញ្ចប់ចំនួន១០ប្រកួតហើយ។
ឆ្លងកាត់ការប្រកួត១០លើកមកនេះ កីឡាករដែលឈរលើគេជាបណ្ដោះអាសន្នក្នុងតារាងអ្នករកគ្រាប់បាល់បញ្ចូលទីនោះ គឺខ្សែប្រយុទ្ធ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ដែលមាន១៤គ្រាប់។ គ្រាប់បាល់ចុងក្រោយរបស់គេកើតក្នុងសំណាញ់បឹងកេត កាលសប្ដាហ៍មុន។ អ្នកលំដាប់ទី២បណ្ដោះអាសន្ន គឺ Takumu Nishihara របស់កងយោធពលខេមរភូមិន្ទ ដែលមាន១០គ្រាប់ក្នុងដៃ។
ក្រុមដែលកំពុងឈរលើគេ គឺព្រះខ័នរាជស្វាយរៀង ដែលមាន២៨ពិន្ទុ ហើយ ពីការឈ្នះ៩ និងស្មើ១ មិនដែលចាញ់៕