កីឡាករ Brighton បីនាក់ធ្វើតេស្តវិជ្ជមានមេរោគកូរ៉ូណាស្របពេលដែល Premier League គ្រោងត្រឡប់មកប្រកួតបង្គ្រប់រដូវកាលនេះវិញ
(BC-99)
នាយកប្រតិបត្តិក្លឹប Brighton & Hove Albion លោក Paul Barber បានចេញមកបញ្ជាក់ចំពោះអ្នកសារព័ត៌មានក្នុងថ្ងៃនេះថាមានកីឡាករ ៣ នាក់ហើយរបស់ក្រុមលោកដែលបានធ្វើតេស្ត៍រកឃើញវីរុសឆ្លង Covid 19 ។
កីឡាកររបស់ Brighton ដែលជាក្រុមឋិតនៅក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះបានធ្វើការកោះហៅកីឡាកររបស់ខ្លួនអោយត្រឡប់មកចូលរួមហ្វឹកហាត់វិញដើម្បីត្រៀមធ្វើការប្រកួតបិទបញ្ចប់រដូវកាលដ៏លំបាកយ៉ាប់យឺននេះ។ ក៏ប៉ុន្តែក្រុមដែលមានរហស្សនាម រំពេរសមុទ្រ នេះបែរជាជួបរឿងខកចិត្តដោយសារតែកីឡាកររបស់ខ្លួនមានបញ្ហាសុខភាពដោយសារតែមានផ្ទុកវីរុសឆ្លងនេះទៅវិញ។
លោក Barber បាននិយាយទាំងក្រៀមក្រំថាការធ្វើតេស្ត៍មានមេរោគក្នុងចំណោមកីឡាកររបស់ក្រុមលោកវាជាក្តីបារម្ភសម្រាប់ក្លិបទាំងអស់នៅក្នុង League ទាំងមូល។ លោកបានប្រាប់ទូរទស្សន៍ Sky Sports News ថា“ វាជាការព្រួយបារម្ភ។ ជាអកុសលយើងមានការធ្វើតេស្តវិជ្ជមានរបស់កីឡាករទី ៣ នាក់កាលពីថ្ងៃសៅរ៍។ ដូច្នេះក្លិបទាំងអស់ក៏កើតក្តីបារម្ភដូចគ្នាដែរ។ យើងចង់ធានាឱ្យប្រាកដថាអ្វីគ្រប់យ៉ាងដែលយើងធ្វើគឺមានសុវត្ថិភាពនិងមិនមានហានិភ័យដល់សុខភាពកីឡាករនិងពាក់ព័ន្ធប្រសិនបើមានការប្រកួតបញ្ចប់ត្រឡប់មកវិញមែន”។
នាយកប្រតិបត្តិរូបនេះធ្លាប់បានលើកជាមតិជំទាស់ទៅនិងគម្រោង Premier League ដែលចង់រកកន្លែងសុវត្ថិភាពណាមួយដើម្បីអោយគ្រប់ក្រុមប្រកួតអោយគ្រប់ចំនួនដែលនៅសេសសល់ លោកក៏បានលើកជាសំណើរដល់សហព័ន្ធបាល់ទាត់មួយនេះកុំទាន់អាលធ្វើការក៏ហៅប្រមូលផ្តុំកីឡាករមកហ្វឹកហាត់ជាទ្រង់ទ្រាយធំតាមបណ្តារក្លិបបែបនេះ តែគួរបំបែកពួកគេអោយធ្វើការហ្វឹកហាត់ជាក្រុមតូចៗសិន។