
លីគកំពូលអ៊ុយក្រែនត្រៀមបើកសារឡើងវិញ បន្ទាប់ពីខកខានដោយសាររុស្សីឈ្លានពាន
ការប្រកួតលីគបាល់ទាត់កំពូលអ៊ុយក្រែន Ukrainian Premier League នឹងចាប់ផ្តើមជាថ្មីនៅថ្ងៃទី២៣ ខែសីហា ដោយគ្មានអ្នកគាំទ្រ។ កីឡដ្ឋាននីមួយៗត្រូវបានបំពាក់លេណដ្ឋាន និងស៊ីរ៉ែនផ្តល់សញ្ញា ដើម្បីការពារការវាយប្រហារតាមអាកាសរបស់រុស្ស៊ីផងដែរ។
អ៊ុយក្រែនបានផ្អាកការប្រកួតលីគរបស់ខ្លួនចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានទឹកដីនៅក្នុងខែកុម្ភៈម្ល៉េះ។ ការប្រកួតជុំចុងក្រោយត្រូវបានលេងនៅក្នុងខែធ្នូ មុនពេលលីគសម្រាករយៈពេល៣ខែ។
រដ្ឋមន្ត្រីកីឡាអ៊ុយក្រែនលោក Vadym Guttsait ប្រកាសថា Ukrainian Premier League នឹងចាប់ផ្តើមវិញនៅថ្ងៃទី២៣ ខែសីហា ដោយគ្មានអ្នកគាំទ្រ ។ អំឡុងពេលប្រកួតនឹងមានវត្តមានយោធារក្សាសន្តិសុខ ក៏ដូចជាការផ្តល់សុវត្ថិភាពផ្សេងៗដល់កីឡាករ។ លើសពីនេះកីឡដ្ឋាននីមួយត្រូវបំពាក់លេណដ្ឋាន និងស៊ីរ៉ែន ដើម្បីគេចពីការវាយប្រហាណាមួយពីសំណាក់យោធារុស្ស៊ី។
– F11