កម្ពុជាដណ្ដើមបានមេដាយមាសទី២នៅ World Games
កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី អ៊ុក ស្រីមុំ បានយកឈ្នះក្រុមកីឡាការិនីប៉េតង់បារាំង Nadege BAUSSIAN និង Caroline Marie BOURRIAUD ដោយពិន្ទុ ៧-៥ លើវិញ្ញាសាវាយគូ ២នាក់ ទល់ ២នាក់ នៅវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ World Games 2022 នៅសហរដ្ឋអាមេរិក។
នេះជាក៏មេដាយមាសទី២សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍ដ៏ធំឆ្នាំនេះ ដែលលើកទី១ដណ្ដើមបានដោយកីឡាការិនី អ៊ុក ស្រីមុំ ក្នុងវីញ្ញាសាវាយយកពិន្ទុ ដោយបានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE ដោយលទ្ធផល ៤១-២១ពិន្ទុ មុននេះមួយថ្ងៃ។
គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនកីឡាការិនី២រូប គឺ អ៊ុន ស្រីយ៉ា និងអ៊ុក ស្រីមុំ ចូលរួមព្រឹត្តិការណ៍កីឡាពិភពលោក ឬ World Games 2022 នេះដែលរៀបចំនៅក្រុង Birmingham រដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក៕