CR7 ជាកីឡាករដំបូងរកបាន៥០គ្រាប់នៅអង់គ្លេស, អេស្ប៉ាញ និងអ៊ីតាលី
Cristiano Ronaldo បោះជំហានថ្មីមួយទៀតបន្ទាប់ពីរួមចំណែកជួយ Juventus ឈ្នះ Lazio ២-១ ជំនួប Serie A សប្ដាហ៍ទី៣៤ កាលថ្ងៃចន្ទ ទី២០ ខែកក្កដា។
Ronaldo រកបានពីរគ្រាប់សម្រាប់ក្រុមកំពូលតារាងនៅនាទី៥១ ដោយបាល់ប៉េណាល់ទី និងមួយគ្រាប់នៅនាទី៥៤។
សរុបមកអតីតសមាជិក Manchester United និង Real Madrid បានឈានចូលប្រវត្តិសាស្ត្របាល់ទាត់ក្នុងនាមជាកីឡាករដំបូងដែលរកបាន ៥០ គ្រាប់នៅ Premier League, La Liga និង Serie A ។
មិនត្រឹមតែប៉ុណ្ណឹងទេ CR7 ក៏បានក្លាយជាកីឡាករលឿនជាងគេដែលរកបាន ៥០ គ្រាប់ក្នុងប្រវត្តិសាស្ត្រ Serie A។ ខ្សែប្រយុទ្ធព័រទុយហ្កាល់ត្រូវចំណាយ៦១ ដើម្បីរកគ្រាប់បាល់បាន ៥០ គ្រាប់ បំបែកកំណត់ត្រាមុនរបស់ Andriy Shevchenko ។ អតីតខ្សែប្រយុទ្ធ AC Milan ចំណាយ៦៨ ប្រកួតដើម្បីរកបាន ៥០ នៅ Serie A។
គិតត្រឹមសប្ដាហ៍ទី៣៤ Ronaldo រកបាន៣០គ្រាប់ស្មើ Ciro Immobile ដែលទាត់ប៉េណាល់ទីចូលឲ្យ Lazio យប់មិញដែរ។
Juventus មាន៨០ពិន្ទុពីលើក្រុមលេខពីរ Inter Milan ៧២ពិន្ទុ៕