តោកំណាចអង់គ្លេសបញ្ចេញសមាសភាពបឋមមុនព្រឹត្តិការណ៍ Euro 2020 ខណៈមានខ្សែប្រយុទ្ធដល់ទៅ១០រូប
ក្រុមជម្រើសជាតិអង់គ្លេសបានបញ្ចេញសមាសភាពបឋមសម្រាប់ធ្វើការប្រកួតនៅក្នុងព្រឹត្តិការណ៍ Euro 2020 ខណៈនឹងចម្រាញ់យកត្រឹម២៦នាក់ចុងក្រោយនៅថ្ងៃទី១ ខែមិថុនា ខាងមុខនេះ។
គ្រូបង្វឹក Gareth Southgate នឹងធ្វើការសម្រេចចិត្តមុនពេលធ្វើការប្រកួតមិត្តភាពជាមួយអូទ្រីស និងរ៉ូមានី មុននឹងត្រូវប្រកួតជាផ្លូវការសម្រាប់ពានរង្វាន់ប្រចាំទ្វីបអឹរ៉ុបនៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះ។
គួរឱ្យដឹងថា ក្រុមតោកំណាចអង់គ្លេសនឹងចាប់ផ្តើមការប្រកួតពានរង្វាន់ UEFA Euro 2020 របស់ខ្លួននៅក្នុងពូល D ដោយប្រកួតបើកឆាកប៉ះជាមួយក្រូអាតនៅថ្ងៃទី១៣ ខែមិថុនា ហើយប្រកួតទី២ជួបជាមួយស្កុតឡែនៅថ្ងៃទី១៩ មុននឹងបន្តប៉ះសាធារណរដ្ឋឆេកនៅប្រកួតបិទវគ្គនាថ្ងៃទី២៣ ខែមិថុនា។
គួរឱ្យដឹងថា ការប្រកួតទាំងអស់នឹងមានផ្សាយបន្តផ្ទាល់ផ្តាច់មុខតាមកញ្ចក់ទូរទស្សន៍ CBS តែមួយគត់នៅប្រទេសកម្ពុជា (CTN, CNC & MYTV) ផងដែរ។