Bayern និង Spurs ព្រមព្រៀងគ្នាជាគោលការណ៍សម្រាប់ការផ្ទេរ Harry Kane
Bayern Munich និង Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ហើយសម្រាប់ខ្សែប្រយុទ្ធ Harry Kane ដែលមានតម្លៃផ្ទេរជាង១០០លានផោន។
Kane វ័យ៣០ឆ្នាំនៅសល់កុងត្រាត្រឹម១ឆ្នាំទៀតនៅ Spurs ហើយឥឡូវកំពុងគិតថា គួរបន្តនៅ ឬចាកចេញ។ បច្ចុប្បន្នគេជាអ្នករកគ្រាប់បាល់ច្រើនជាងគេនៅ Spurs ដែលមាន២៨០គ្រាប់ក្នុងចំណោម៤៣៥ប្រកួត។
មួយរយៈមុន Kane ត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅ Manchester United ដែរ មុន Bayern Munich ចូលប្រជែង៕