
គ្រូបង្វឹកក្រុមនារីជម្រើសជាតិអង់គ្លេសថា ខ្លួនមានមោទនភាពបំផុតដែលបានជួយក្រុមឈ្នះជើងឯក UEFA Women Euro 2022
ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Women Euro 2022 បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិនារីអាល្លឺម៉ង់ ដោយលទ្ធផល ២-១។
ជាមួយសមិទ្ធិផលនេះ គ្រូបង្វឹកក្រុមនារីអង់គ្លេស លោកស្រី Sarina Wiegman បានបង្ហាញពីក្តីសប្បាយរីករាយ ដោយថា “រូបខ្ញុំនិងកូនក្រុមទាំងអស់ ពិតជាមានក្តីសប្បាយរីករាយនិងមោទនភាពបំផុត ដែលបានឈ្នះពានរង្វាន់នេះ។ វាជាការប្រកួតដ៏អស្ចារ្យ ហើយគូប្រជែងរបស់យើងពិតជាលេងបានល្អណាស់ ប៉ុន្តែពួកយើងក៏បានប្រឹងប្រែង រហូតបានឈ្នះ។”
លោកស្រីបានបន្តថា “ជ័យជំនះរបស់យើងនេះមានអត្ថន័យណាស់ ព្រោះវាមិនត្រឹមតែក្នុងផ្នែកកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់ស្ត្រីទាំងអស់មិនថា នៅអង់គ្លេស នៅអឺរ៉ុប ឬ នៅទូទាំងពិភពលោក ហើយវានឹងផ្លាស់ប្តូរការគិតចំពោះស្ត្រីនៅក្នុងសង្គមនេះ។”
F11