Messi ឈ្នះពានទាំងតូចធំសរុប៤១គ្រឿងហើយក្នុងអាជីពកីឡាករ
រាប់បញ្ចូលទាំងពានរង្វាន់ French Super Cup នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ Lionel Messi មានពាន៤១គ្រឿងទាំងតូច ទាំងធំក្នុងដៃហើយ។
Legend អាហ្សង់ទីនរូបនេះបានរួមចំណែកជួយ Paris Saint Germain ឈ្នះ Super Cup តាមរយៈជ័យជម្នះ៤ទល់នឹង០លើ Nantes។
គិតមកទល់ពេលនេះគេមានពាន៤១គ្រឿងហើយ រួមបញ្ចូលទាំង La Liga ១០គ្រឿង, Copa del Rey ៧គ្រឿង, Spanish Super Cups ៨គ្រឿង, champions League ៤គ្រឿង, European Super Cup ៣គ្រឿង, FIFA Club World Cup ៣គ្រឿង, Ligue 1 ១, French Super Cup , Copa America ១, Finalissima (Intercontinental Super Cup) ១ ,U20 World Cup ១ និង មេដាយមាសអូឡាំពិក១។
ចំនួននេះធ្វើឲ្យគេស្មើអតីតមិត្តរួមក្រុម Dani Alves ដែលមាន៤១គ្រឿងដូចគ្នា៕