ស៊ុត២គ្រាប់យប់មិញ Mohamed Salah បំបែកកំណត់ត្រាមួយនៅ Liverpool (មានវីឌេអូហាយឡាយ)
Mohamed Salah បានស៊ុតបញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ៤ទល់នឹង០ លើក្រុមភ្ញៀវ Red Star Belgrade នៅការប្រកួតពានរង្វាន់ UEFA Champions League ពូល C។
គ្រាប់ទី១របស់ខ្សែប្រយុទ្ធអេហ្ស៊ីបស៊ុតបញ្ចូលទីនៅនាទី៤៥ និង១គ្រាប់ទៀតនៅនាទី៥១ដោយធ្វើឲ្យរូបគេរកបាន៥០គ្រាប់ក្នុងការបង្ហាញខ្លួន៦៥ប្រកួតឲ្យ Liverpool ហើយបានក្លាយជាកីឡាករស៊ុត៥០គ្រាប់លឿនបំផុតក្រោយបំបែកកំណត់ត្រា Torres ដែលប្រើពេល៧២ប្រកួត។
ក្រោយទទួលបាន៣ពិន្ទុបន្ថែម Liverpool ឡើងឈរនៅកំពូលតារាង ដោយមាន៦ពិន្ទុពីការប្រកួត៣លើក ហើយ Napoli បានធ្លាក់ទៅលេខ២ក្រោយស្មើ Paris Saint Germain ២-២៕
ទស្សនាវីដេអូហាយឡាយ៖