ក្រុម U20 នារីកម្ពុជាបញ្ចប់នៅលេខ២ក្នុងពូល G
ក្រុមបាល់ទាត់នារីកម្ពុជា អាយុក្រោម២០ឆ្នាំបានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ប្រចាំពូល G នៃវគ្គជម្រុះ AFC U20 Women Championship 2024។ មីយ៉ាន់ម៉ាបញ្ចប់នៅចំណាត់ថ្នាក់លេខ១ក្នុងពូល G នេះបានឡើងទៅកាន់វគ្គជម្រុះដំណាក់កាលទី២ដែលមាន៨ក្រុម។
ដូច្នេះក្រុមទាំង៨ដែលឡើងទៅវគ្គជម្រុះដំណាក់កាលទី២មាន អូស្ត្រាលី, ចិន, វៀតណាម, អ៊ីរ៉ង់, នេប៉ាល់, លីបង់ និងឆាយនីសតៃប៉ិ។
នេះជាការប្រកួតជម្រុះដំណាក់កាលទី១ ដោយមានទាំងអស់៨ពូល ហើយក្រុមលេខ១តាមពូលនីមួយៗចំនួន៨ក្រុមឡើងទៅវគ្គជម្រុះជុំទី២។ ការប្រកួតជុំទី២បែងចែកជា២ពូល ដោយមួយពូលមាន៨ក្រុម ប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី១១ ខែមិថុនា។ ក្រុមលខ១ និងលេខ២ ពីពូលទាំង២ឡើងទៅជុំចុងក្រោយ ឆ្នាំ២០២៤ នៅប្រទេសអ៊ូបេគីស្ថាន ដែលប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
ក្នុងជុំចុងក្រោយនោះ ក្រុមចំនួន៤រង់ចាំជាស្រេចមានម្ចាស់ផ្ទះអ៊ូបេគីស្ថាន, កូរ៉េខាងត្បូង, ជប៉ុន និងកូរ៉េខាងជើង។ ក្រុមលេខ១ដល់ក្រុមលេខ៣ នឹងទទួលបានកៅអីតំណាងអាស៊ីចូលរួមព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក អាយុក្រោម២០ឆ្នាំ ឆ្នាំ២០២៤៕