Casemiro អវត្តមាន៤ប្រកួតសម្រាប់ Man UTD
បើតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុក Casemiro នឹងអវត្តមាន៤ប្រកួត ក្រោយបានកាតក្រហមក្នុងការប្រកួតតទល់ Southampton នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣។
ខ្សែបម្រើ Manchester United រូបនេះនឹងមិនអាចចូលលេងបានទេពេលប៉ះ Fulham ក្នុងពានរង្វាន់ FA Cup និង៣ប្រកួតទៀតនៅ Premier League ដែលត្រូវប៉ះ Newcastle, Brentford និង Everton។
សរុបមក ខ្សែបម្រើជម្រើសជាតិប្រេស៊ីលរូបនេះត្រូវបានពិន័យ ៨ប្រកួតចាប់តាំងពីដើមឆ្នាំ ២០២៣។ មុននោះ Casemiro បានខកខានពេលចាញ់ Arsenal ២-៣ ដោយសារតែទទួលបានកាតលឿងទាំង៥នៅ Premier League តាំងពីដើមរដូវកាល។ អតីតខ្សែបម្រើ Real Madrid ក៏បានកាតក្រហមពេលប៉ះ Crystal Palace កាលខែកុម្ភៈ និងអវត្តមាន៣ប្រកួត។
ការពិន័យមិនប៉ះពាល់ដល់ការលេងនៅ Europa League ទេ។
Casemiro គឺជាកីឡាករដំបូងរបស់ Man United ចាប់តាំងពីរដូវកាល ២០១៣/១៤ ដែលទទួលបានកាតក្រហមចំនួន២ក្នុងមួយរដូវកាល Premier League៕