
Mascherano ចូលនិវត្តន៍ពីកីឡាករហើយ
អតីតខ្សែបម្រើ Javier Mascherano បានសម្រេចចិត្តចូលនិវត្តន៍ហើយក្នុងវ័យ៣៦ឆ្នាំ។
អតីតសមាជិក Liverpool និង FC Barcelona បានចំណាយពេលចុងក្រោយនៅក្លិប Estudiantes នាប្រទេសកំណើតអាហ្សង់ទីន។
គេបានឈ្នះ UEFA Champions League ពីរលើក និង La Liga ៥ដង ក្នុងរយៈពេលឆ្នាំនៅ FC Barcelona។
Mascherano រៀបរាប់បែបនេះ “៖ខ្ញុំសូមប្រកាសនៅថ្ងៃនេះថា ខ្ញុំចូលនិវត្តន៍ពីបាល់ទាត់អាជីពហើយ។ ខ្ញុំសូមអរគុណដល់ក្លិបដែលផ្ដល់ឱកាសចូលនិវត្តន៍នៅអាហ្សង់ទីន។”
អតីតខ្សែបម្រើ West Ham United ដដែលបង្ហាញខ្លួន១៤៧ដងសម្រាប់អាហ្សង់ទីន និងផ្ដើមអាជីពនៅក្លិប River Plate។
គេលេងឲ្យញញួរធំពីឆ្នាំ២០០៦ដល់ខែមករា២០០៧ ពេលផ្លាស់ទៅ Liverpool ហើយបន្តចូលរួមជាមួយ Barcelona ពីឆ្នាំ២០១០ដល២០១៨ និងធ្លាប់លេងឲ្យក្លិបចិន Hebei China Fortune ទៀតផង៕