Haaland ឡើង៨គីឡូតាំងពីផ្លាស់ទៅលេងនៅ Dortmund ជាង១ឆ្នាំមក
កាយសម្បទារបស់ Erling Haaland បានលូតលាស់គួរកត់សម្គាល់ចាប់តាំងពីផ្លាស់ទៅ Borussia Dortmund ក្នុងខែមករា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន។
ខ្សែប្រយុទ្ធជនជាតិន័រវេថ្លែងបែបនេះ “៖ខ្ញុំមានទម្ងន់៨៦គីឡូក្រាមពេលមកដល់ Dortmund ដំបូងៗ។ ឥឡូវហ្នឹងខ្ញុំមានទម្ងន់៩៤គីឡូក្រាមហើយ និយាយទៅគឺឡើង៨គីឡូ។ ដូចបានឃើញស្រាប់ហើយថា ខ្ញុំប្រែប្រួលទាំងស្រុង។ មើលទៅខ្ញុំពិតជាមនុស្សប្រុសពេញលេញ។ ខ្ញុំលឿនជាងមុន អាហ្នឹងវាពិតជាសំខាន់មែនទែន។ ខ្ញុំឡើង៨គីឡូ តែលឿន វាពិតជាអស្ចារ្យណាស់។”
អតីតកីឡាករ Red Bull Salzburg បន្ថែម “៖ឥឡូវខ្ញុំកាន់តែយល់ពីមិត្តរួមក្រុមបានច្រើនជាងមុន ខ្ញុំកាន់តែដឹងជាងមុនដែរ។”
រដូវកាលនេះ Haaland រកបាន៤១គ្រាប់ពី៤១ប្រកួត ជួយ Dortmund បានពាន German Cup និងកៅអីទៅ UEFA Champions League៕